សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សាកល្បង TV website

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

មានដីសំរាប់ជួលធ្វើអាវកម្មខ្នាតតូច ទំនាក់ទនង Tele: 017357556/0963622640

Wednesday, July 21, 2021

ជនបរទេសជាង២ពាន់នាក់រស់នៅក្នុងខេត្តសៀមរាបស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ជនបរទេសទាំង អស់ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀម រាប ទទួលបានការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩នាថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ នេះ ដោយមិនគិតថ្លៃគ្រប់ៗគ្នា និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាប់ផ្ដើមដំណើរការដូស ទី១ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ជូនដល់ជន បរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកបន្តថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសនាពេលនេះ បានធ្វើឡើងក្រោមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានគិតគូរអំពីសុខមាល ភាពរបស់ប្រជាពលរដ្ឋនិងជន បរទេសគ្រប់រូប ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប។

លោកបន្តថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ សម្រាប់ជនបរទេសនាពេល នេះ គឺផ្តល់ជូនចំពោះតែជន បរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្ត សៀមរាបប៉ុណ្ណោះ ដែលរហូត មកដល់ពេលនេះ មានចំនួនប្រមាណជាង២ពាន់នាក់ហើយ ពិសេសគឺធ្វើឡើង តាមគោលការណ៍មិនគិតថ្លៃ និងស្ម័គ្រចិត្ត ហើយក្រុមការ ងារត្រូវចាក់ជូនឱ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្ក ដា ឆ្នាំ២០២១នេះ ក្នុងករណីនៅតែមានប្រជាពលរដ្ឋឬជន បរទេសស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនោះ យុទ្ធនានេះនឹងបន្តត្រូវធ្វើឡើងបន្តទៀត។

"ក្រោមការចង្អុល បង្ហាញរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលក្រុង លោកបានចង្អុលបង្ហាញ អំពីការចាក់វ៉ាកសាំងសម្រាប់ជនបរ ទេស ដែលគាត់ស្នាក់នៅនិងប្រកបអាជីវកម្ម នៅក្នុងទីរួម ខេត្តសៀមរាបទាំងអស់ ដើម្បីទទួលបានវ៉ាក់សាំង។សូមជម្រាបថា ការចាក់វ៉ាក់ សាំងនេះ គឺហ្វ្រី(Free) អត់ មានទទួលលុយកាក់អីពីពួក គាត់ទេ គឺដោយការស្ម័គ្រចិត្តនិងផ្តល់ជូនគាត់ អ៊ីចឹងក្នុងថ្ងៃទី២០នេះ យើងឃើញថាជនបរទេសគាត់មកយ៉ាង ច្រើន អ៊ីចឹងយើងស្វាគមន៍គាត់ជានិច្ចយើងនឹងធ្វើការឱ្យអស់លទ្ធភាព បើសិនថ្ងៃនេះចាក់អត់អស់ទេ យើងនឹងបន្តទៅថ្ងៃស្អែកឬថ្ងៃខានស្អែក ព្រោះតាមគោលការណ៍ណែ នាំរបស់ថ្នាក់ខេត្តឱ្យយើងចាក់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី២៣ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋយើងក្តី ជនបរទេសក្តី បើសិននៅមានបន្តទៀតយើងនឹងស្នើ សុំគោលការណ៍ចាក់បន្តដើម្បីចាក់រហូតទាល់តែអស់"។

សូមជម្រាបថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តសៀម រាប ក៏កំពុងដំណើរការចាក់

ដូសទី១ ដែលប្រព្រឹត្តទៅដោយរលូន៕


Monday, July 19, 2021

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ «វោហារឆ្នើម»

ចំនួនអ្នកទស្សនា: Views

  បាត់ដំបង: ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី«វោហារឆ្នើម» បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អបរំ យុវជន និងកីឡា និងលោកជំទាវ តាមប្រព័ន្ធវីដេអូ Zoom ។

ឯកឧត្តម ងួន រតនៈ មានប្រសាន៍ថា កម្មវិធី «វោហារឆ្នើម» បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួង អបរំ យុវជន និងកីឡា និងជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ ក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុ សិស្ស ចូលរួមសាកល្បងបញ្ចេញសមត្ថភាព ទេពកោសល្យ និងចំណេះដឹងដែលខ្លួនមាន ធ្វើការប្រកួតប្រជែង ដើម្បីបង្កើនសមត្ថភាព បង្កើនភាពក្លាហាន និងជំរុញឱ្យក្មួយៗសិស្សានុ សិស្ស រៀនភាសាអង់គ្លេស កាន់តែច្រើនថែមទៀត ដើម្បីឈានទៅពង្រឹងសមត្ថភាព និងជំនាញភាសាអង់គ្លេស លើការទំនាក់ទំនងជាសាធារណៈ ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងជាឱកាសស្វែងរកការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន និងសម្រាប់ជាប្រយោជន៍ផ្សេងទៀត ទៅថ្ងៃអនាគត ។

កម្មវិធី«វោហារឆ្នើម» បាត់ដំបង នឹងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។ ដូច្នេះសូមបេក្ខជន បេក្ខនារីទាំងអស់ ដែលបានជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ ហាត់សមបន្ថែមទៀត ដើម្បីឈានទៅទទួលជ័យលាភី នៅវគ្គផ្តាច់ព្រ័ត្រ ។ កម្មវិធី«វោហារឆ្នើម»គឺជាកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ លក្ខណៈជាបុគ្គល និងជាក្រុម សម្រាប់សិស្សវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

Sunday, July 18, 2021

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមគ្រូពេទ្យជួរមុខ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅស្រុកកែវសីមា

ចំនួនអ្នកទស្សនា: Views


មណ្ឌលគិរី៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីជំនាញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក ថែមទាំងចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់កម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងរ៉ែ និងថាមពល បានគិតគូរពីសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កម្មករនិយោជិត និង និយោជក ដែលកំពុងធ្វើការនៅតាមបណ្តាក្រុមហ៊ុននានា ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ កន្លងមក ក៏បានរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាច្រើននាក់ កំពុងធ្វើចត្តាឡីស័កផងដែរ ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជា ចាក់ជូនដល់កម្មករនិយោជិតនិងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិត និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

នាឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ និងម៉ាស់ការពារ ដល់កម្មករដែលកំពុងធ្វើចត្តាឡីស័ក និងក៏បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបន្ថែមថវិកា ក្នុង១ប៉ុស្តិ៍ ១លានរៀល។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕


លោកជំទាវ ឃួន ឃុនឌី និងស្វាមីនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគនិងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្តក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយរួមនិងសហការីបាននាំយក នូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្តក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺវត្ត ឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ វត្តទេពនិមិ្មត និងវត្តសែនសិរី នាថ្ងៃទី ១៧ ខែ កក្តដា ឆ្នាំ ២០២១ ។ 

 ក្នុងឱកាសនោះដែរលោកជំទាវ បានបញ្ជាក់ថាប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ គ្រប់ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ពេលនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័នមន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​នៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ ។

 លោកជំទាវ ឃួន ឃុនឌី បានសំណូមពរឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈរមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺ ដ៏កាចសាហាវមួយនេះ។ ទេយ្យទានក្នុង១វត្ត ប្រគេនទៀនវស្សា១គូរ អង្ករ ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងម៉ាសូត និងថវិកាមួយចំនួន ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ


Thursday, July 08, 2021

អភិបាលខេត្តកែប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងសាលាដំបូង ខេត្តកំពត និងខេត្តកែប

ចំនួនអ្នកទស្សនា: Views



កែប : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ទទួលជួបសម្ដែងការគួរសម និងពិភាក្សា ការងារជាមួយប្រតិភូតំណាងសាលាដំបូងខេត្តកំពត និងខេត្តកែប ដែលដឹកនាំដោយ ឯកឧត្តម លាង សំណាក់ ប្រធានសាលាដំបូងខេត្តកំពត និងឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកែប។

រូបថត÷ AKP-កែប


KKK

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640