សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សាកល្បង TV website

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

មានដីសំរាប់ជួលធ្វើអាវកម្មខ្នាតតូច ទំនាក់ទនង Tele: 017357556/0963622640

Sunday, July 18, 2021

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមគ្រូពេទ្យជួរមុខ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅស្រុកកែវសីមា

ចំនួនអ្នកទស្សនា: Views


មណ្ឌលគិរី៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីជំនាញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក ថែមទាំងចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់កម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួងរ៉ែ និងថាមពល បានគិតគូរពីសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កម្មករនិយោជិត និង និយោជក ដែលកំពុងធ្វើការនៅតាមបណ្តាក្រុមហ៊ុននានា ក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅតំបន់អូរខ្វាវនេះ កន្លងមក ក៏បានរកឃើញកម្មករមានវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាច្រើននាក់ កំពុងធ្វើចត្តាឡីស័កផងដែរ ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជា ចាក់ជូនដល់កម្មករនិយោជិតនិងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិត និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

នាឳកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ និងម៉ាស់ការពារ ដល់កម្មករដែលកំពុងធ្វើចត្តាឡីស័ក និងក៏បានឧបត្ថម្ភ ភេសជ្ជៈ ទឹកសុទ្ធ សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបន្ថែមថវិកា ក្នុង១ប៉ុស្តិ៍ ១លានរៀល។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕


KKK

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640